សមត្ថកិច្ចធ្វើការកោះហៅក្រុមគ្រូតឿមកអប់រំ និងហាមជាដាច់ខាតមិនឲ្យផលិតវីដេអូបង្ហោះបរិភោគត្រីឆៅ និងវីដេអូផ្សេងៗទៀត
ខេត្តកណ្តាល : ក្រុមគ្រូតឿចំនួន៦នាក់ ដែលបានផលិតវីដេអូសុីត្រីអណ្តែងឆៅ និងវីដេអូផ្សេងៗទៀតមិនសមរម្យ ហើយបង្ហោះលើគណនីហ្វេសប៊ុកឈ្មោះ Tran Ngoc Trang
រងការរិះគន់ពីសាធារណជន និងសំណូមពរឲ្យសមត្ថកិច្ចមានវិធានការណ៍លើក្រុមនោះ ។
នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤ វេលាម៉ោ ៤រសៀល សមត្ថកិច្ចធ្វើការស្រាវជ្រាវកោះហៅក្រុមនេះមកអប់រំ និងហាមជាដាច់ខាតមិនឲ្យផលិតវីដេអូបង្ហោះបរិភោគត្រីឆៅ និងវីដេអូផ្សេងៗដែលមិនសមរម្យទៀតឡើយ ។
ក្រោយពីទទួលបានការណែនាំពីសមត្ថកិច្ចនគរបាល ក្រុមសម្ដែងគ្រូតឿ បានបង្ហោះវីដេអូធ្វើការសុំទោសជាសាធារណៈចំពោះការសម្ដែងរបស់ក្រុមខ្លួន ដែលធ្វើឲ្យប៉ះពាល់ដល់មតិសាធារណជនមិនពេញចិត្ត និងសន្យាកែតម្រូវនិងឈប់ផលិតវីដេអូទាំងនោះទៀតហើយ ។
កន្លងមក ក្រុមគ្រូតឿនេះ បានផលិតវីដេអូ សុីអាច់ម៏គោ ត្រូវបានសមត្ថកិច្ចហៅមក អប់រំណែនាំ ម្តងរួចមកហើយ ។
No comments