សមត្ថកិច្ចបង្ក្រាបក្រុមចោរប្លន់យ៉ាងសកម្មពីរនាក់នៅខេត្តសៀមរាប..
(ខេត្តសៀមរាប) ក្រុមនេះតែងធ្វើសកម្មភាពយ៉ាងសកម្មនៅភូមិសាស្ដ្ររាជធានី-ខេត្ត ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ កម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យបានចំនួន ២នាក់ មានឈ្នោះដូចខាងក្រោម៖
១- ឈ្មោះ រ៉ង សារ៉ាត់ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ឃាត់ខ្លួនបាននៅចំណុច ភូមិថ្នលដាច់ ឃុំដានរុណ ស្រុកសូនិគម ខេត្តសៀមរាប
២- ឈ្មោះ ឈិន ភន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរឃាត់ខ្លួនបាននៅចំណុចភូមិស្នាផ្អែក ឃុំស្រយ៉ង ស្រុកគូលេន ខេត្តសៀមរាប និងដកហូតបានវត្ថុតាង ដែលយកមកធ្វេីសកម្មភាពប្រព្រត្តិបទល្មេីសបានមួយចំនួន។
ជនសង្ស័យទាំងពីរ បានសារភាពដូចគ្នាថា កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ ពួកខ្លួនដែលមានបក្ខចំនួន៣នាក់ ពិតជាបានធ្វើសកម្មភាពចូលផ្ទះប្រជាពលរដ្ឋ និងប្រដាប់ដោយកាំបិត ភ្ជង់ប្លន់យកទ្រព្យសម្បត្តិប្រជាពលរដ្ឋ នៅភូមិត្រពាំងខ្ទះ(អូរប្រាំព្យាម) ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ឲ្យទៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប បន្តអនុវត្តនីតិវិធី និងស្វែងរកចាប់ខ្លួនមុខសញ្ញាសង្ស័យឈ្មោះ ឈិន ភណ្ឌ ដែលរត់គេចខ្លួន៕
No comments