សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន ភ្នែកខ្មែរ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង Te..012 536 676

Breaking News

កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន ១០នាក់ពាក់ព័ន្ធជួញដូរនិងប្រើប្រាស់សារធាតុញ្ញៀន ២២កញ្ចប់ និងវត្ថុតាងមួយចំនួនទៀត.

ដោយ :eyenewskh.com

 


(ខេត្ត្តព្រះសីហនុ )កម្លាំងកងរាជអាវុធហត្ថបានចុះ អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅវេលាម៉ោង០៩:០០នាទីព្រឹក ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ កម្លាំងជំនាញ នៃការិយាល័យប្រឆាំងគ្រឿងញៀន មន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យប្រុស-ស្រី១០នាក់ រួមនឹងវត្ថុតាងមួយចំនួន ទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធនឹងករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដែលកម្លាំងបានចុះបង្រ្កាបចំនួន០២លើក ចំណុចក្រុមទី២៦ ភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ និងបានចាប់យកវត្ថុតាងម្សៅសថ្លា ចំនួន ២២កញ្ចប់ ទម្ងន់ ១៧,១៤ក្រាម ថ្លឹងទាំងសំបក, ទូរស័ព្ទ ១៥គ្រឿង, ដបជក់ ០៣, បារីអេឡិចត្រូនិច ០៦, ដែកកេះ ០៨, ខ្សៀជក់ ០៩, ដាវ ០២, អំពូលភ្លើងវិល ចំនួន ០២, កាំបិត ០១, កន្រៃ្ត ០៣ និង ថង់ច្រកមួយចំនួន។

 មនុស្សប្រុសស្រីចំនួន ១០ នាក់រួមទាំងវត្ថុតាងមួយចំនួនទៀត ត្រូវបានបញ្ជូន ទៅកាន់អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ដើម្បីបន្តអនុវត្តទៅតាមនីតិវិធី៕






No comments