កាស៊ីណូថ្មពេជ្រ សង្ស័យបើកភ្លើងខៀវ ឬបើកដៃជនជាតិខ្មែរ ចូលទៅលេងល្បែងជល់មាន់ និងល្បែងស៊ីសងជាច្រើនប្រភេទទៀត យ៉ាងអនាធិបតេយ្យជាទីបំផុត ខណះអាជ្ញានិងសមត្ថកិច្ច នៅក្នុងមូលដ្ឋាន ទំនងនាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនចាត់វិធានការណ៌ តាមផ្លូវច្បាប់ .. ...
កណ្ដាល៖កាស៊ីណូ”ថ្មពេជ្រ”មានច្បាប់អនុញ្ញាតិត្រឹមត្រូវ ចេញពីក្រសួងពាក់ព័ន្ធ ដោយកាស៊ីណូថ្មពេជ្រ មានទីតាំងនៅក្បែរច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណរ ស្ថិតនៅភូមិក្អមសំណរ ឃុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្តាល បានបើកដំណើរការយ៉ាងរលូន ក្នុងនោះក្រុមអ្នកញៀនល្បែងស៊ីសង មានជនជាតិវៀតណាម និងជនជាតិខ្មែរ បានប្រមូលផ្តុំគ្នាចូលទៅលេងល្បែងជល់មាន់ និងល្បែងស៊ីសងជាច្រើនប្រភេទទៀត យ៉ាងគគ្រឹកគគ្រេង ដោយភ្នាល់ដាក់លុយ ក្នុងមួយគូរៗ រាប់សែនរៀល ក្នុងនោះអាជ្ញាធរនិងសមត្ថកិច្ច នៅក្នុងមូលដ្ឋាន ទំនងនាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនចាត់វិធានការណ៌តាមផ្លូវច្បាប់សោះឡើយ។ពាក់ព័ន្ធនិងករណីជនជាតិខ្មែរ បាននាំគ្នាសម្រុកចូលទៅលេងល្បែងស៊ីសង នៅក្នុងកាស៊ីណូថ្មពេជ្រ សង្ស័យតែម្ចាស់កាស៊ីណូថ្មពេជ្រ ជាអ្នកបើកភ្លើងខៀវ ឬបើកដៃអោយជនជាតិខ្មែរចូលទៅលេងផងក៌មិនដឹង។
គួរម្លឹកថា ជាគោលការណ៍ របស់ក្រសួងពាក់ព័ន្ធនៅក្នុងកាស៊ីណូនីមួយៗនៅក្នុងប្រទេសកម្ពុជា គេមិនតម្រូវអោយជនជាតិ”ខ្មែរ”ចូលទៅលេងល្បែងស៊ីសងនោះឡើយ? ក្នុងនោះបើប្រជាពលរដ្ឋខ្មែរ ចូលបម្រើការងារ ឬសុំច្បាប់បើកអាជីវកម្ម នៅក្នុងកាស៊ីណូ គឺជារឿងត្រឹមត្រូវ។ ប៉ុន្តែបើប្រជាពលរដ្ឋខ្មែរ នាំគ្នាចូលទៅលេងល្បែងស៊ីសង គឺជារឿងខុសច្បាប់ មួយរយភាគរយ ដែលទាមទារអោយអាជ្ញាធរ និងសមត្ថកិច្ច នៅក្នុងមូលដ្ឋាន ត្រូវចាត់វិធានការទប់ស្កាត់ និងបង្ក្រាប ជាបន្ទាន់ ចំពោះបទល្មើសមួយនេះ!។តែផ្ទុយទៅវិញកាស៊ីណូ”ថ្មពេជ្រ” ត្រង់ចំណុចក្បែរ ច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណរ ស្ថិតនៅភូមិក្អមសំណរ ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្តាល បែរជាបើកលេងល្បែងស៊ីសង ជាប្រចាំ ដោយភ្នាល់ចាក់លុយធំៗ ដោយគេបានដាក់ការសង្ស័យថា? ម្ចាស់កាស៊ីណូថ្មពេជ្រ បានកៀងគរអោយជនជាតិខ្មែរចូលទៅលេងល្បែងយ៉ាងពេញទំហឹងភ្លូកទឹកភ្លូកដី ក្នុងនោះអស់លោកអាជ្ញាធរនិងសមត្ថកិច្ចនៅក្នុងមូលដ្ឋាន ទំនងនាំគ្នារក្សាភាពស្ងៀមស្ងាត់មិនចាត់វិធានការតាមផ្លូវច្បាប់។
បើតាមសេចក្ដីរាយការណ៍បានបញ្ជាក់ថាៈ កាស៊ីណូ”ថ្មពេជ្រ” គឺបានធ្វើអាជីវកម្ម បើកលេងល្បែងស៊ីសងជល់មាន់និងល្បែងស៊ីសងជាច្រើនប្រភេទទៀត ភាគច្រើនជា ប្រជាពលរដ្ឋខ្មែរ ដែលរស់នៅក្នុងរាជធានីភ្នំពេញ.ស្រុកកៀនស្វាយ.អ្នកលឿង និងនៅស្រុកលើកដែក ខេត្តកណ្ដាល បានមកប្រមូលផ្ដុំគ្នាលេងល្បែង ”ជល់មាន់”បៀរ”អាប៉ោង” យូគី” រួមនិងល្បែងស៊ីសងផ្សេងៗទៀត”ដោយភ្នាល់ចាក់លុយធំៗ យ៉ាងគគ្រឹកគគ្រេង នៅក្នុងកាស៊ី ណូ”ថ្មពេជ្រ” ខណៈអាជ្ញាធរនិងសមត្ថកិច្ចនៅក្នុងមូលដ្ឋាន ទំនងនាំគ្នារកក្សាភាពស្ងៀមស្ងាត់ មិនចាត់វិធានការណ៌តាមច្បាប់ ។ពាក់ព័ន្ធនិងករណីល្បែងស៊ីសងខាងលើនេះលោកអាំ ធូ អធិការស្រុកលើកដែក បានបញ្ជាក់ប្រាប់(សាន់ដេ)តាមប្រព័ន្ធទូរស័ព្ទ និងប្រព័ន្ធTelegramថា?
ខ្ញុំជាប់ប្រកាស់ប្រធានតុលាការខេត្ត។
ដោយឡែកប្រជាពលរដ្ឋនៅក្នុងឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្តាល បានធ្វើការសំណូមពរដល់លោកឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ពិសេសលោកគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល សូមមេត្តាជួយចាត់វិធានការណ៌ តាមផ្លូវច្បាប់ ចំពោះកាស៊ីណូថ្មពេជ្រ ដែលគេដាក់ការសង្ស័យថា?ម្ចាស់កាស៊ីណូខាងលើនេះ បានបើកភ្លើងខៀវ ឬបើកដៃអោយជនជាតិខ្មែរប្រមូលគ្នាមកលេងល្បែងស៊ីសង យ៉ាងអនាធិបតេយ្យជាទីបំផុត។
No comments