សមត្ថកិច្ចឃាត់រថយន្តនាំចូលស៊ុតទាជាង៦ម៉ឺនគ្រាប់ ពីវៀតណាមគ្មានច្បាប់..
លោក ហ៊ុន សារ៉ាត់ អនុប្រធាននាយកដ្ឋានសុខភាពសត្វបានឱ្យដឹងថា ប្រតិបត្តិការចុះបង្ក្រាបនេះបានធ្វើឡើងនាវេលាម៉ោង៥:៥០នាទីព្រឹកថ្ងៃទី២៩តុលា ដោយកម្លាំងជំនាញឃាត់បានការលួចនាំចូលចំនួន២ទីតាំងផ្សេងគ្នារួមមាន៖ ករណីទី១ឃាត់រថយន្តមួយគ្រឿង ម៉ាក SSANGYONG ISTANA ប្រភេទដឹកអ្នកដំណើរ១៥កៅអី ពាក់ស្លាកលេខភ្នំពេញ ២BD-១១២០ ពណ៌លឿង ដឹកស៊ុតទាចំនួន ២០ ១០០គ្រាប់ នៅសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ករណីទី២ ឃាត់បានរថយន្ត១គ្រឿងទៀតពាក់ស្លាកលេខភ្នំពេញ២N-៨៥១០ ពណ៌ ស ដឹកស៊ុតសត្វទាចំនួន ៤៥៩០០គ្រាប់ មកពីប្រទេសវៀតណាម ចូលតាមច្រកភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ រួចមកលក់ចែកចាយក្នុងរាជធានីភ្នំពេញ។ ឃាត់នៅសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
បើតាមអនុប្រធាននាយកដ្ឋានសុខភាពសត្វ វត្ថុតាងដែលឃាត់បានទាំងពីរករណីនេះកម្លាំងជំនាញយកទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វ របស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តតាមនីតិវិធីច្បាប។
No comments