ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ បន្តពិភាក្សាជាមួយ ក្រុមការងារមជ្ឈមណ្ឌលកីឡា បន្ទាយ (Banteay Athletics Center) ដើម្បីស្វែងយល់ពីវឌ្ឍនភាព និងលទ្ធផលហ្វឹកហាត់របស់គ្រូបង្គោល ដែលបានបណ្តុះបណ្តាលផ្នែកអភិវឌ្ឍន៍កម្មវិធី កាយសម្បទា!..
គួររំលឹកផងដែរថា ក្នុងកិច្ចសហការណ៍ ផ្នែកអភិវឌ្ឍន៍កម្មវិធី កាយសម្បទា ដល់ អង្គភាពកងអាវុធហត្ថរាជធានីភ្នំពេញ ភាគីខាង មជ្ឈមណ្ឌលកីឡាបន្ទាយ នឹងផ្តល់លទ្ធភាពជាច្រើនរួមមាន៖
-ផ្តល់លទ្ធភាពបណ្តុះបណ្តាលលើឧបករណ៍ និងគ្រូបណ្តុះបណ្តាលដល់ បុគ្គលិក អ.ហ.ភ.ព
-ធ្វើការសិក្សាសមស្រប ដើម្បីប្រមូលទិន្នន័យ និងព័ត៌មានដោយផ្អែកលើការអនុវត្តសកម្មភាពស្នូលនិង របៀបរស់នៅរបស់បុគ្គលិក អ.ហ.ភ.ព ។
-ទំនាក់ទំនងជាមួយគ្រូរកឃើញ និងការស្រាវជ្រាវនៃការសិក្សាថ្មីដែលបានអនុវត្តជាប្រចាំថ្ងៃ ។
-បង្កើតសៀវភៅណែនាំអំពីកាយសម្បទាដែលអាចដាក់អោយប្រើប្រាស់សម្រាប់បុគ្គលិក អ.ហ.ភ.ព ។
-ផ្តល់ជំនួយ និងការត្រួតពិនិត្យលើការដាក់អោយប្រើប្រាស់កម្មវិធីសាកល្បងសម្រាប់សៀវភៅណែនាំសម្បទា ។
-ផ្តល់ការហ្វឹកហ្វឺនសម្រាប់ការប្រកួតកីឡាកាយសម្បទាប្រចាំឆ្នាំអន្តរយោធា។
-រក្សាកំណត់ត្រាសមស្របនៃឯកសារទាំងអស់ដែលទាក់ទងនឹងកម្មវិធីនេះដែលត្រូវបានចែករំលែករវាងភាគីទាំងពីរ ។
-ផ្តល់មតិកែលម្អទាន់ពេលវេលាអំពីស្ថានភាពនៃកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍កម្មវិធីកាយសម្បទា។
-បណ្តុះបណ្តាលបុគ្គលិក អ.ហ.ភ.ព លើការប្រើប្រាស់ឧបករណ៍នៅហ្នឹងកន្លែងហាត់ប្រាណ នៅលើបច្ចេកទេស និងគំនិតនៃការបណ្តុះបណ្តាលរាងកាយ ការប្រើប្រាស់ឧបករណ៍ហាត់ប្រាណរបស់ អ.ហ.ភ.ព៕
No comments