លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី បានអញ្ជើញជាអធិបតីភាព ទស្សនាក្នុងការប្រកួតកីឡាបាល់ទះជាមិត្តភាព និងដកស្រង់បច្ចេកទេស រវាងក្លិបបាល់ទះស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម និងក្លិបបាល់ទះ មីក្រូហិរញ្ញវត្ថុប្រសើរសាខាខេត្តកំពង់ចាម នៅតារាងបាល់ទះ (KPC SPORT CLUB..)
(ខេត្តកំពង់ចាម) នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣ នេះ លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីភាព ទស្សនាក្នុងការប្រកួតកីឡាបាល់ទះជាមិត្តភាព និងដកស្រង់បច្ចេកទេស រវាងក្លិបបាល់ទះស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម និងក្លិបបាល់ទះ មីក្រូហិរញ្ញវត្ថុប្រសើរសាខាខេត្តកំពង់ចាម នៅតារាងបាល់ទះ (KPC SPORT CLUB) ។ ជាលទ្ធផលនៃការប្រកួត ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានយកឈ្នះ ក្លិបកីឡាបាល់ទះមីក្រូហិរញ្ញវត្ថុប្រសើរ ០៣ សិច~ទល់ ០ ។
ក្រោយបញ្ចប់ការប្រកួតលោកឧត្តមសេនីយ៍ស្នងការ ក៏បានជួបសំណេះសំណាលជាមួយក្រុមកីឡាកររបស់ស្នងការដ្ឋាន និងបានផ្តល់ជាអនុសាសន៍ល្អៗ ទាំងបច្ចេកទេស និងបទពិសាធន៍ សម្រាប់ពង្រឹងសមត្ថភាពបន្ថែមទៀត ។ ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ស្នងការ ក៏បានឧបត្ថម្ភនូវថវិកាចំនួន ១លានរៀលដល់ក្រុមកីឡាកររបស់ស្នងការដ្ឋានគរបាលខេត្ត ផងដែរ ៕
No comments