សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន ភ្នែកខ្មែរ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង Te..012 536 676

Breaking News

ពលរដ្ឋស្នើសុំឲ្យ អាជ្ញាធរសមត្ថកិច្ចស្រុកបាទី បង្ក្រាបល្បែង ជល់មាន់អនឡាញ ជ្រកក្នុងក្លឹបកីឡាបាល់ទះ យីហោកូនពៅ ក្នុងឃុំពត់ស...

ដោយ :eyenewskh.com

ខេត្តតាកែវ: ទីតាំងល្បែងសុីសងជល់មាន់តាម(កុំព្យូទ័រឡែបថប)បង្កប់ក្នុងតារាងបាល់ទះមួយកន្លែងយីហោ(កូនពៅ)ស្ថិតក្នុងភូមិខ្វាន់មាស ឃុំពត់ស ស្រុកបាទី ខេត្តតាកែវ  បែរជាអាជ្ញាធរពាក់ព័ន្ធក្នងស្រុកបាទី មិនមានវិធានការទប់ស្កាត់ឬបង្ក្រាបរាល់ល្បែងស៊ីសងទាំងឡាយណាដែលខុសច្បាប់និងគ្មានច្បាប់អនុញ្ញាត។  ដោយមានសំឡេងអ្នកលេង ហ៊ោរកញ្ជ្រៀវអឺងកង ប៉ុន្តែសំឡេងទាំងនោះ មិនបានលឺប៉ះដល់ត្រចៀកមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចក្នុមូលដ្ឋាននោះឡើយ ។

ប្រភពដ៍ដែល បានលើកឡើងថា ល្បែងអនឡាញតាមទូរទស្សន៍និងឡេបថប ដ៏ពេញនិយមទាំងនោះ គេមានលេងភ្នាល់ប្រាក់ រាប់ម៉ឺន លានរៀល ក្នុងមួយថ្ងៃៗ។ បើតាមពិតទៅ ទីតាំងល្បែងទាំងនោះ ក៏គេឃើញមានសមត្ថកិច្ចចុះបង្ក្រាបម្ដងម្កាលដែរ ដើម្បីទុកបង្ហាញស្នាដៃ ។
គួរបញ្ជាក់ថា ដើម្បីធានានូវសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងសង្គមទាំងមូលមានសុវត្ថិភាពយ៉ាងល្អប្រសើរ ជីវភាពរុងរឿង និងសុខដុមរមនា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ចេញនូវគោលនយោបាយ<<ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព>>ចំនួន៧ចំណុច ដែលក្នុងនោះក៏រួមមានគ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀនល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។




No comments