លោក ចេង ឌីណា អភិបាលស្រុក និងជាប្រធានអនុសាខាកាកបាទក្រហមស្រុក ខ្សាច់កណ្តាលបានចុះសួសុខទុក្ខពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន៤ខ្នងផ្ទះ..
ព្រឹកថ្ងៃសុក្រ ១១កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ ..
(ខេត្តកណ្តាល)លោកឌីណា អភិបាលស្រុក និងជាប្រធានអនុសាខាកាកបាទក្រហមស្រុក និងលោក អភិបាលរងស្រុក លោក លោកស្រី គណៈកម្មាធិការអនុសាខាកាកបាទក្រហមស្រុក ក្រុមកាកបាទក្រហមភូមិ-ឃុំ បានចុះសួរសុខទុក្ខ និងបាននាំយកអំណោយមនុស្សធម៌ ជូនដល់គ្រួសារដែលរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន ៤ខ្នងផ្ទះ នៅក្នុងឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាលរួមមាន៖
១/ឈ្មោះ ហុង តុងហេង ភេទប្រុស អាយុ៤១ឆ្នាំ មានសមាជិក៧នាក់ ស្ថិតនៅភូមិតាកែវ១ ខូចខាតតំបូលទាំងស្រុង
២/ឈ្មោះ ពៀង សុខលី ភេទស្រី អាយុ៣៥ឆ្នាំ មានសមាជិក៤នាក់ ស្ថិតនៅភូមិព្រៃធំ ខូចខាតតំបូលទាំងស្រុង
៣/ឈ្មោះ ជា ឈន ភេទប្រុស អាយុ៥៥ឆ្នាំ មានសមាជិក៧នាក់ ស្ថិតនៅភូមិស្វាយមាស ខូចខាតរបើកដំបូលមួយចំណែក
៤/ឈ្មោះ ណេប ស៊ីណេ ភេទស្រី អាយុ២៧ឆ្នាំ មានសមាជិក៤នាក់ ស្ថិតនៅភូមិស្វាយមាស ខូចខាតរបើកដំបូលមួយចំណែក។KS-NEWSTV
No comments